Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

បង្អែមត្រាវបែបថៃ

    គ្រឿងផ្សំ

  • ​    ​ត្រាវ​ចំហុយ​កាត់​ជា​កង់ៗ ២ ចានចង្កឹះ​
  • ​    ​ ខ្ទិះដូង ៣ ទៅ ៤ ចានចង្កឹះ​
  • ​    ​ម្សៅ​អង្ករដំណើប ១ ចានចង្កឹះ​
  • ​    ​ម្សៅដំឡូង​មី ១ ចានចង្កឹះ​
  • ​    ​ស្ករស ១ ចានចង្កឹះ​
  • ​    ​អំបិល កន្លះ​ស្លាបព្រា​បាយ​
  • ​    ​ទឹក​ធម្មតា ឬ​ទឹកដូង ១ ចានចង្កឹះ​
  • ​    ​ស្លឹក​តយ ៣ ទៅ ៥ សន្លឹក (​ស្រេច​ចិត្ត​)
  • ​    ​សាច់ដូង​ខ្ចី ១ ចានចង្កឹះ​
  • ​    ​ពង​ទា (​ដាក់​ក៏បាន មិន​ដាក់​ក៏បាន​)

​  ​
 ​ វិធី​ធ្វើ​

  1. ចំហុយ​ត្រាយ​ឱ្យ​ឆ្អិន​។ ឆ្លៀតពេល​កំពុង​ចំហុយ​ត្រាយ ទៅ​កោស​យក​សាច់​ដូងខ្ចី​។
  2. បន្ទាប់ពី​ត្រាវ​ឆ្អិន សូម​យក​ប្រដាប់​កិន​សាច់​ត្រាវ​ឱ្យទៅជា​កម្ទេច​ល្អិតៗ ហើយ​លាយ​ម្សៅ​ទាំងពីរ​មុខ​ចូល ហើយ​ច្របាច់​ឱ្យ​សព្វ​។ ពេល​កំពុង​ច្របាច់​ម្សៅ​និង​ត្រាវ​ឱ្យ​សព្វ​សាច់​គ្នា សូម​ស្រោច​ខ្ទិះដូង​ចូល​ម្តង​មួយ​ស្លាបព្រាៗ (​មួយ​ចានចង្កឹះ​) រួច​បន្ត​ច្របាច់​រហូត​ទាល់តែ​សព្វ​សាច់​និង​ខ្ទិះ​ដូច​ចូល​ត្រាវ​និង​ម្សៅ​ ។បន្ទាប់មក​ចាក់ទឹកដូង​មួយ​ចានចង្កឹះ​ចូល ហើយ​ច្របាច់​បន្ថែមទៀត​រហូត​ទាល់តែ​ស្អិតល្មួត​។ 
  3. បន្ទាប់មកទៀត ពូត​ត្រាវ​ជា​កូន​ដុំ​តូចៗ​។ រួចហើយ ចាក់ទឹក​ចូល​ខ្ទះ ៤ ចានចង្កឹះ ហើយ​ដាំ​ឱ្យ​ពុះ​ល្មម​។ យក​ត្រាវ​ដុំៗ​នោះ​ទៅ​ស្រុសទឹកក្តៅ​រហូត​ទាល់តែ​ឆ្អិន​។ បន្ទាប់មក​ស្រង់​ដាក់​ក្នុង​ទឹក​ឱ្យ​វា​ត្រជាក់​។
Facebook Comments

error: Content is protected !!