Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

បង្អែមគ្រាប់ខ្នុរ

គ្រឿងផ្សំ៖

  • សណ្តែកបាយ ២៥០ក្រាម 
  • ស្ករស ២០០ក្រាម (បើមិនចូលចិត្តផ្អែម បន្ថយស្ករបន្តិចក៏បាន) 
  •  ខ្ទិះដូង អំបិល១ចឹប 
  • ពងទា ឫពងមាន់ ៥ (គោះយកតែពងក្រហម)


របៀបធ្វើ៖

  1. យកសណ្តែកបាយត្រាំទឹកប្រហែលជា៣ម៉ោង ។
  2. លាងសណ្តែកបាយអោយស្អាត ដាក់ទឹកខ្ទិះដូងចូល (កំពស់២សង់ទីម៉ែត្រពីសណ្តែកបាយ) រួចដាំបាយសណ្តែកកុំអោយជ្រាយ ។ទុកអោយត្រជាក់ លុញអោយតូចៗប៉ុនគ្រាប់ខ្នុរ ដាំទឹកស្ករអោយឡើងជើងអង្រង (ដាក់ស្ករអោយរាងច្រើនបន្តិច)។
  3. រួចបន្ថយភ្លើងចង្ក្រានកុំអោយក្តៅខ្លាំងពេក យកសណ្តែកដែលលុញហើយ ជ្រលក់ពងមាន់ក្រហម(អត់យកផ្នែកស៊ុតសទេ) រួចបង់ចូលក្នុងទឹកស្ករទុកអោយឆ្អិនរួចស្រង់ចេញរៀបដាក់ចានជាការស្រេច៕
Facebook Comments

error: Content is protected !!