Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

បង្អែមនំអុីដំឡូងឈាមមាន់

    ​បង្អែម​នេះ​ត្រូវ​ថៃ​កែច្នៃ​សម្រាប់​ទទួលទាន មាន​រសជាតិ​ឆ្ងាញ់​អស្ចារ្យ ប៉ុន្តែ​វិធី​ធ្វើ ពិបាក​ត្រង់​កន្លែង​លុ​ញ​ម្សៅ​ប៉ុណ្ណោះ​។ 

​    ​គ្រឿងផ្សំ​៖ 

  • ​    ​ដំឡូងឈាមមាន់ ២ មើម (​តិច ឬ​ច្រើន តាម​ចំណូលចិត្ត​)
  • ​    ​ម្សៅ​មី (​បរិមាណ​សមល្មម​, តាម​ចំណូលចិត្ត​)
  • ​    ​ទឹកដោះគោ ២៥០ មិ​ល្លី​លីត្រ​
  • ​    ​ក្រែ​ម (​ប្រភេទ​ទឹក​)
  • ​    ​ស្ករស ឬ​ស្ករត្នោត ១០០ មិ​ល្លី​លីត្រ​
  • ​    ​អំបិល​បន្តិច​

    ​វិធី​ធ្វើ​៖

  1. ​    ​ដំបូង​ត្រូវ​ចិត​សំបក ហើយ​កាត់​ជា​ដុំៗ ដាក់​ចំហុយ​ក្នុង​ឡាំង​សឹង​ឱ្យ​ឆ្អិន​ល្អ​។ បន្ទាប់មក​យក​ប្រដាប់​កិន ឬ​សម មក​សង្កត់​ឱ្យ​ម៉ដ្ត​ល្អ​។​
  2. ​    ​ម្សៅ​មី​ដាក់​ក្នុង​បរិមាណ​សមល្មម​ហើយ​យក​ដំឡូង​ដែល​កិន​រួច ច្របាច់​បញ្ចូល​គ្នា​ឱ្យ​ស្អិតល្មួត​ល្អ​។ ដើម្បី​ឱ្យមាន​សោ​ភណ្ឌ​ភាព អ្នក​អាច​យក​ម្សៅ​មី​មក​ធ្វើជា​នំ​អ៊ី​ផងដែរ ដោយ​យក​ម្សៅ​មី​បន្តិច (​តាម​ចំណូលចិត្ត​) លាយ​ជាមួយ​ទឹក​បន្តិច​ហើយ​ច្របាច់​ឱ្យ​ស្អិតល្មួត​។ យក​ដាក់ចូល​ចាន​ពីរ​ផ្សេងគ្នា​ដោយ​យក​ថង់​គ្របពីលើ​ទុកចោល​រយៈពេល ២០ ទៅ ២៥ នាទី​រួច​លុ​ញ​វា​ឱ្យមាន​រាង​មូល​។​
  3. ​    ​ដាំទឹក​ក្ដៅ និង​ទឹក​ស្ករ​ផ្សេងគ្នា​។  យកនំ​ដែល​លុ​ញ​រួចហើយ​បង់​ចូលក្នុង​ទឹក​ក្ដៅ​ឱ្យ​ឆ្អិន​(​អណ្ដែត​)​សឹម​ស្រង់​ចេញ​ដាក់​ចូលក្នុង​ទឹក​ស្ករ​។​
  4. ​    ​បន្ទាប់មក អ្នក​ត្រូវយក​ទឹកដោះគោ​, ក្រែ​ម (​ប្រភេទ​ទឹក​), ស្ករស និង​អំបិល​បន្តិច បញ្ចូល​គ្នា​ដាំ​ឱ្យ​ឆ្អិន​។    ហើយ​ស្រង់​នំ​អ៊ី​ចេញពី​ទឹក​ស្ករ ដាក់ចូល​ចាន ថែម​ទឹកដោះគោ​ដែល​ដាំ​ឆ្អិន​ចូល​ជាការ​ស្រេច​។​

​    ​ចំណាំ​៖ លោកអ្នក​ក៏​អាច​យក ដំឡូងឈ្វា​, ត្រាវ​, ល្ពៅ​។​ល​។ មក​ធ្វើជា​នំ​អ៊ី ផ្សេងទៀត​ក៏បាន​ដែរ​៕

Facebook Comments

error: Content is protected !!