ត្រប៉ែខ្មៅ

គ្រឿងផ្សំ

  • អង្ករដំណើបខ្មៅ1កំប៉ុង(កំប៉ុងទឹកដោះគោ ខាប់)
  • មេដំបែ 1គ្រាប់ទៅ2គ្រាប់
  • ដូងខ្ចីមានសាច់ក្រាស់ល្មម កោសយកសាច់1ចានចង្កឹះ(មិនទាន់ត្រូវការភ្លាមទេ ចាំទាល់តែត្រប៉ែអាចញ៉ាំបានទើបត្រូវការ)
  • ស្ករស1ស្លាបព្រាបាយឬទឹកស្ករខាប់ស្អិត 50ml

វិធីធ្វើ

  1. ដាំបាយដំណើបខ្មៅដូចយើងដាំបាយធម្មតា
  2. ទុកបាយដំណើបដែលដាំឆ្អិនហើយឲ្យ ត្រជាក់
  3.  យកមេដំបែបុកឲ្យម៉ត់សឹមយកមករោយលើ បាយដំណើប ច្របល់ថ្នមៗដោយលាយស្ករស ឬទឹកស្ករឲ្យសព្វផង
  4. លុញវាមូលៗរួចដាក់វាចូលក្រឡកែវ គ្របឲ្យជិតរុំក្រណាត់ឬថង់បន្ថែមពីក្រៅធ្វើយ៉ាងណាឲ្យវាហប់ខ្លាំង
  5. ទុករយ:ពេលពី2ទៅ3ថ្ងៃអាចញ៉ាំបាន ហើយ
  6. ពេលរៀបញ៉ាំរោយសរសៃដូងពីលើជាការស្រេច។
Facebook Comments

error: Content is protected !!