សារ៉ាយស្លឹកតើយ

របៀបធ្វើ៖

១- បុកស្លឹកតើយពូតយកទឹកកន្លះពែង លាយទឹក យកដាក់ស្ងោរសារាយ រួចដាក់ស្ករស និង អំបិលមួយចិប។
២- ចាក់សារាយស្ងោរក្នុងចាន ទុកអោយកក។
៣- ស្ងោរសារាយម្តងទៀត ជាមួយទឹក លាយខ្ទិះដូង ដាក់ស្ករស ថែម អំបិលមួយចិប កុំអោយភ្លាវរសជាតិ។
៤- ចាក់សារាយស ពីលើសារាយតើយ ទុកអោយកក។
៥- ពេលសារាយកកហើយ កាត់តម្រៀបជាផ្កា។ បើចង់ស្អាត សូមចាក់នៅលើកន្ទោង ឬ ចាន ជារាងស្លឹក ឬ ផ្កា ពេលចាក់ចេញមក នឹងមានរូបរាងស្អាត គួរចង់បរិភោគ។

ដកស្រង់ពីអ្នកស្រី កែវ ច័ន្ទបូរណ៍

Facebook Comments

error: Content is protected !!