បបរគ្រាប់ឈូកសណ្ដែកក្រហម

គ្រឿងផ្សំ​
– សណ្តែកក្រហម​ជប៉ុន ២០០ ក្រាម​– ទឹក ៨ កូនចាន​
– មើម​ឈូក​ហាន់​ទទឹង​ជា​បន្ទះ ៨ បន្ទះ​
– ស្ករស ( យក​ពណ៌​ក្រហម ) ១០០ ក្រាម​
– គ្រាប់​ឈូក​ស្រស់ ១០០ ក្រាម​
– អំបិល​បន្តិច ( តាម​ចំណូលចិត្ត )

​វិធី​ធ្វើ​

  1. លីង​សណ្តែកក្រហម​ក្នុង​ឆ្នាំងខ្ទះ​ជាមួយ​ភ្លើង​ហឹមៗ ។ នៅពេល សណ្តែក​ឆ្អិន​ដួស​ដាក់​ក្នុង​ចានដែក ចាក់ទឹក​ចូល និង ដាក់​អំបិល​បន្តិច ។ ដុស លាង​សម្អាត​សណ្តែក​ចេញ្ញ​មួយ​សា បន្ទាប់ពីនោះ​ដាក់​ត្រាំ​ទឹក​ចោល​មួយ​យប់ ទៀត ។ ព្រឹក​ឡើង​ដុសលាង​ទាល់តែ​ស្អាត​ល្អ រួច​ដាក់​ក្នុង​ក​ញ្ជ្រែ​ង ។​
  2. ដាំទឹក ៤ កូនចាន ក្នុង​ឆ្នាំង​ដោយ​ប្រើ​ភ្លើង​តិចៗ​ឱ្យ​ក្តៅ​សិន ហើយ ដាក់​សណ្តែកក្រហម​ដែល​ត្រាំ​ទុក​ពី​យប់​ចូល​ដាំ​រហូត​ទាល់តែ​ពុះ បន្ទាប់ពីនោះ ចាក់ទឹក​ចូល​បន្ថែម​បន្តិច​ម្តងៗ​រហូត​ទាល់តែ​គ្រប់​ចំនួន ៨ កូនចាន ។ ត្រូវ​ស្ងោរ ទាល់តែ​សណ្តែកក្រហម​ផុយ ( បើ​ជិត​រីង​ទឹក​ហើយ​សណ្តែកក្រហម​នៅ​មិនទាន់ ផុយ ត្រូវ​ថែម​ទឹក​រម្ងាស់​បន្ត ) ដាក់​មើម​ឈូក​ចូល​ស្ងោរ​រហូត​ទាល់តែ​ឆ្អិន ទើប ដាក់​ស្ករស ដាក់​គ្រាប់​ឈូក នៅពេល​ឆ្អិន​បិទ​ភ្លើង ។​
  3. ដួស​ដាក់​ចាន​អាច​បរិភោគបាន​ទាំង​នៅ​ក្តៅៗ ឬ ក្លាស្សេ​ទុកឱ្យ​ត្រជាក់ ក៏បាន​ដែរ ៕
Facebook Comments

error: Content is protected !!