Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

បង្អែមបបរខ្ទិះល្ពៅ


គ្រឿងផ្សំ

  • ល្ពៅទុំ
  • ខ្ទិះដូង ( ខ្ទិះដើម និង ខ្ទិះចុង )
  • សាគូ
  • ស្ករស 
  • អំបិល
  • ស្លឹកតើយ

វិធីធ្វើ

  1. យកសាគូមកលាងទឹកអោយស្អាត និង ដាក់ត្រាំ ប្រហែល 10 នាទី ។
  2. យកល្ពៅមកជិតសំបក និង ពុះយកគ្រាប់ចេញអោយស្អាត បន្ទាប់មកជ្រៀកជាជំរៀកៗតូចល្មម 
  3. យកខ្ទិះចុង និង ស្លឹកតយមកដាក់រំងាស់ជាមួយល្ពៅអោយពុះមួយសន្ទុះ ទើបដាក់សាគូចូល រួចកូរអោយសព្វ ។
  4. មើលតែល្ពៅរៀងទន់ហើយ ទើបដាក់ស្ករស  និងអំបិលបន្តិច រួចកូរអោយរលាយអស់ ភ្លក់មើលអោយល្មម តាមការចូលចិត្ត ពេលឆ្អិនហើយទើបចាក់ខ្ទិះដើមចូល រួចជាការស្រេច ។

 ចំណាំ លោកអ្នកអាចបន្ថែមអង្ករតំណើប ឬ ពងមាន់ ចូលបន្តិចក៌បានតាមការចូលចិត្ត រំងាស់ជាមួយនឹងល្ពៅ និង ទុកអោយរៀងខាប់បន្តិច រួចជាការស្រេច ។

Facebook Comments

error: Content is protected !!