Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

នំនាងឡិត

គ្រឿងផ្សំ

  • អង្ករដំណើប ១លីត្រ
  • ស្ករត្នោត ០,៥គ.ក
  • ប្រេងឆា

វិធីធ្វើ

  1. លាងអង្ករដំណើបជ្រះល្អហើយ ត្រាំទឹកទុក ហើយដាក់ចំហ៊ុយឆ្អិនហើយ ដាក់ចុះមួយអន្លើ។ដួសបាយដំណើបធ្វើជាបន្ទះសំប៉ែតមូលស្តើង (មើលរូប) ធ្វើយ៉ាងនេះអោយអស់បាយសំណើប ហើយយកបន្ទះនីមួយៗដាក់ហាលថ្ងៃ ឱស្សាហ៍ប្រែវាទាំងសងខាងអោយក្រៀមល្អ។
  2. ដាក់ខ្ទះ ដាក់ប្រេងឆា ៣ចានចង្កឹះ បង់បាយក្រៀមទៅក្នុងខ្ទះ បំពងល្អហើយ ដួសដាក់កញ្ច្រែងទុកអោយស្រស់ប្រេង។
  3. យកស្ករត្នោត លាយជាមួយទឹកអប់ផ្កាម្លិះមួយចានចង្កឹះ ដាក់ក្នុងខ្ទះរំងាស់ទាល់តែស្ករឡើងស្អិត ដួសដាក់ចានរោយលើនំក្នុងបន្ទះនីមួយៗអោយបានច្រើនជុំ រួចជាស្រេច។
Facebook Comments

error: Content is protected !!