Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

នំម៉ាក់កែង

គ្រឿងផ្សំ

  • សណ្តែកបាយ ៥ចានចង្កឹះ
  • ពងទា ១០
  • ដូងកោស ០,៥ គក
  • ស្ករត្នោត ០,៥គក
  • ខ្ទឹមក្រហម ១០មើម
  • ប្រេងឆា កន្លះចាន

វិធីធ្វើ

  1. លាងសណ្តែកបាយអោយជ្រះល្អ ត្រាំទឹកទុកអោយសំបកចេញពីសណ្តែក លាងអោយជ្រះសំបក ស្រងើសណ្តែកឡើង ចំហ៊ុយអោយឆ្អិន និងកិនអោយម៉ត់។
  2. ដូងពូតយកខ្ទិះដើម ៣ចានចង្កឹះ ផ្សំជាមួយស្ករត្នោត សណ្តែកបាយ គោះពងដាក់ហើយកូរក្នុងខ្ទះអោយចូលគ្នា ដាក់ភ្លើងតិចៗ ចេះតែកូបន្តទៀតដល់ខាប់ល្អហើយ ចាក់ទៅក្នុងថាស់នំ លើកឡើងដាក់ចំអិនភ្លើងតិចៗ ប្រើសង្កសីបន្ទះស្អាតគ្របពីលើនំ យករងើកភ្លើងចាប់ដាក់ពីលើសង្កសី ដើម្បីអោយនំឆ្អិនឡើងពណ៌ល្អ ទាំងខាងលើនិងខាងក្រោម។
  3. បើសិនមានឡដុតនំ លើកថាស់នំដាក់ក្នុងឡដុត អបើអោយឡើងលឿង ឆ្អិននំហើយយកចេញ។
  4. បកសំបកខ្ទឹមក្រហម ហាន់ល្អិតៗ បំពងអោយឡើងលឿង រោយពីលើនំ ដល់នំត្រជាក់ទើបកាត់ដុំៗដាក់ចានហើយស្រេច។
Facebook Comments

error: Content is protected !!