Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

នំកាឆាយ

គ្រឿងផ្សំ

  •  ម្សៅអង្ករ ៤០០ក្រាម 
  •  ម្សៅ ដំឡូងមី ៧០០ក្រាម
  • ទឹក ៧០០មីលីលីត្រ
  • ទឹកស៊ុបមាន់ ១ចានគោម
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ស្ករស ៤ស្លាបព្រាបាយ
  • ប្រេងឆា ៦ស្លាបព្រាបាយ
  • ស្លឹកកាឆាយ ១គីឡូហាន់តូចៗល្មម
  • ម្សៅស៊ុប កន្លះស្លាបព្រាបាយ
  • ម្រេច កន្លះស្លាបព្រាកាហ្វេ
  • ខ្ទឹមស ៤កំពឹសចិញ្ច្រាំឲ្យម៉ដ្ឋ

វិធីធ្វើ

១.​​ដំបូងត្រូវលាយម្សៅមាន ដូចជាទឹកស៊ុបមាន់, ទឹក, ម្សៅអង្ករ, ម្សៅដំឡូងមី, អំបិលកន្លះស្លាបព្រាកាហ្វេ​និងស្ករស រួចហើយកូរបញ្ចូលគ្នាឲ្យរលាយបានសព្វល្អបន្ថែមប្រេងឆាចូល៣ស្លាបព្រាបាយកូរមួយសន្ទុះទៀតរួចហើយទុក ដោយឡែកសិន។

២.ដាក់ប្រេងឆា៣ស្លាបព្រាបាយចូលក្នុងខ្ទះទុកឲ្យក្តៅបន្ទាប់មកដាក់ខ្ទឹមបំពងឲ្យឈ្ងុយរួចដាក់ស្លឹកកាឆាយ ចូលឆាមួយភ្លេតសិនទើបបន្ថែមអំបិលកន្លះស្លាបព្រាកាហ្វេម្សៅស៊ុបនិងម្រេចបន្តឆាទៀតប្រហែលជា២០នាទី ប៉ុន្តែមិនបាច់ឆ្អិនពេកទេគ្រាន់តែស្រពាប់បានហើយ។

៣.យកម្សៅដែលបានលាយរួចមកដាក់លើភ្លើងរួចហើយកូរវារហូតទាល់តែម្សៅឆ្អិនឡើងស្អិតជាប់គ្នា (ចំណាយពេលកូររហូត)ដួសចេញមកក្រៅឲ្យត្រជាក់ល្មមធ្វើការនួតម្សៅមួយសន្ទុះធំនៅពេលដែលនួតយក ម្សៅអង្ករដាក់ជាប់ជាមួយនិងដៃ។

 ៤.ចាប់ផ្តើមយកម្សៅមកធ្វើជានំយកម្សៅមួយដុំ(ស្មានមើលអាចដាក់ស្លឹកកាឆាយបានមួយស្លាបព្រាបាយកន្លះ) ធ្វើឲ្យសំ ប៉ែតដាក់ស្លឹកកាឆាយដែលបានឆាហើយចូលរួចធ្វើឲ្យជិតមុខឲ្យទៅជារាងសំប៉ែតបន្តិច និងលាបប្រេងឆាពីលើតិចៗធ្វើរហូតទាល់តែអស់ម្សៅ។

៥.បន្ទាប់ពីធ្វើរួចរាល់ហើយត្រូវយកទៅដាក់ចំហុយប្រហែលជា២៥នាទី ជាចុងក្រោយត្រូវយកទៅដាក់ចៀនម្តងទៀត ទើបអ្នកអាចញាំវាបាន៕

Facebook Comments

error: Content is protected !!