Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

នំចាំង ឬ នំក្បុង

 គ្រឿងផ្សំ

  •    អង្ករដំណើប
  •    ទឹក​ក្បុង
  •    ទឹក
  •    ស្លឹក​ឫស្សី ឬ​ស្លឹក​ផ្អាវ (ចំណែកឯ​នំចាំងស្លឹកចេក ភាគច្រើន​គេ​ប្រើ​សម្រាប់​វេច​នំចាំងស្នូល​ផ្អែម)។

វិធី​ធ្វើ

  1. យក​អង្ករដំណើប​ទៅ​លាង​ទឹក​ឱ្យ​ស្អាត រួច​យកទៅ​សំដិល​ឱ្យ​ស្រស់ទឹក។
  2. នៅក្នុងចានដែក​ធំ​មួយ ចាក់ទឹក​ក្បុង​ចូល(ប្រហែលមួយ​កែវ តែ​កុំ​ច្រើនពេក) ចាក់​អង្ករដំណើបដែល​ទុក​មួយអន្លើ​នោះ​ទៅក្នុង​ចាន​ទឹក​ក្បុងរួច​ចាក់​ទឹកស្អាត​ចូល​ល្មម​លិច​អង្ករ។ រួចត្រូវ​ទុក​អង្ករដំណើប​ដែល​ត្រាំ​ទឹក​ក្បុង​ត​នោះចោល​មួយ​យប់។
  3. លុះ​ព្រឹក​ឡើង សឹម​ស្រង់​យក​អង្ករដំណើប​ដែល​ត្រាំ​ទឹក​ក្បុង​នោះមក​វេច​ជាមួយ​ស្លឹក​ឫស្សី ឬ​ស្លឹក​ផ្អាវ រួច​យកទៅ​ស្ងោរ​ឱ្យ​ឆ្អិន​ជាការ​ស្រេច៕
Facebook Comments

error: Content is protected !!