Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

នំម៉ៅលក្ខណ៍ និង នំតើយលក្ខណ៍

គ្រឿងផ្សំ

  • ម្សៅធ្វើនំ ១ ចានចង្កឹះកន្លះ
  • ម្សៅខ្សាយ ២ចានចង្កឹះ
  • ម្សៅស័ង្កប៉ូ ១ចានចង្កឹះ
  • ស្ករត្នោត ១,៥ គ.ក
  • ទឹកកំបោថ្លា
  • ស្លឹកតើយ
  • អំបិលម៉ត់
  • ដូងមិនទាន់កោស

វិធីធ្វើ

នំតើយលក្ឋណ៍

១ លាយម្សៅនំ ម្សៅខ្សាយ ម្សៅសាំងកាប៉ូ ទាំងបីមុខដាក់ក្នុងចានដែក ច្របាច់ចូលគ្នា ដោយលាយជាមួយទឹកអប់ផ្កា ទឹកកំបោរថ្លា(តែបន្តិច) អោយជ្រាយ ហើយដាក់ស្ករត្នោតច្របាច់ចូលផង។

២ ស្លឹកតើយហាន់តូចៗហើយបុកល្អិត ពូតជាមួយទឹកអោយចេញពណ៌បៃតងចាស់ ហើយត្រងថ្លាផ្សំចូលជាមួយម្សៅ លើកចាក់ចូលទៅក្នុងខ្ទះ ដុតភ្លើងកូរអោយឡើងស្វិត រួចហើយចាក់ចូលទៅក្នុងថាសនំ ពេលត្រជាក់ទើបកាត់ជាដុំៗ។

៣ ដូងយកមកកោសនឹងប្រដាប់កោស អោយទៅជាសសៃវែងៗ លាយអំបិលម៉ត់បន្តិច សំរាប់រោយពីលើនំពេលដែលទទួលទាន។

នំម៉ៅលក្ខណ៍

បើចង់បាននំទៅជាពណ៌ខ្មៅ ប្រើស្រកីដូងដុតអោយទៅជាផេះ កិនអោយល្អិត លាយជាមួយអំបិលម៉ត់១ស្លាបព្រាកាហ្វេ លាយជាមួយទឹក១ចានចង្កឹះ ត្រងយកតែទឹកដាក់លាយជាមួយម្សៅ កូេអោយចូលគ្នាល្អ ដាក់ភ្លើងកូេអោយឆ្អិន នឹងបាននំពណ៌ខ្មៅ។

 

Facebook Comments

error: Content is protected !!