នំចាខ្វៃ

គ្រឿងផ្សំ៖

  • ម្សៅមី ៤០០ក្រាម,
  • មេដំបែ (yeast) ១ស្លាបព្រាកាហ្វេកំពុង,
  • ម្សៅហើម (baking soda) ១ស្លាបព្រា,
  • ស្ករ ១ស្លាបព្រា,
  • អំបិល កន្លះស្លាបព្រាកាហ្វេ,
  • ប្រេងសាលាដ បួនស្លាបព្រា

របៀបធ្វើ៖

  1. លាយម្សៅជាមួយគ្រឿងគ្រៅគ្រប់មុខទាំងអស់ និងជាមួយទឹកក្តៅ ច្របាច់ចូលគ្នាអោយសព្វ រួចយកគ្របទុកចោល ប្រហែលមួយម៉ោង។
  2. បន្ទាប់មក យកម្សៅមកលុញ ហើយសង្កិនអោយសំប៉ែតៗ ប្រវែងប្រហែលមួយតឹក កម្រាស់ កន្លះធ្នាប់។
  3. កាត់ម្សៅចេញ ជាដុំកំណាត់វែង ដូចរាងចង្កើស។
  4. យកចង្កើស ជ្រលក់ទឹក ហើយឆូតពីលើម្សៅ អោយចេញឆ្នូតនៅចំកណ្តាល រួចចាប់ម្សៅ ដាក់ត្រួតគ្នាពីរជាន់ សង្កត់បន្ថើរ អោយជាប់គ្នា។ ដាំខ្លាញ់អោយពុះក្តៅ ហើយចាប់នំពីរបន្ទះនោះ ផ្ជាប់ចូលគ្នានោះ យកដាក់បំពង។
  5. នៅពេលចាខ្វៃឡើងប៉ោងក្រហមស្រួយ សូមស្រង់ចេញ ទុកអោយត្រជាក់។
  6. អាចញាំជាមួយ ទឹកដោះគោផ្អែម កាហ្វេ…។ 
Facebook Comments

error: Content is protected !!