បបរមៀន

គ្រឿងផ្សំ

  • មៀន 4ខាំ (បកសម្បក យកគ្រាប់ចេញ)
  • អង្ករដំណើប ១ខាំកន្លះ (ត្រាំទឹក លាងអោយស្អាត)
  • ម្សៅឆា កន្លះស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ខ្ទិះដូង ១ខាំ
  • ស្ករ ២ខាំ

របៀបធ្វើ

  1. ដាក់ម្សៅឆា និងអំបិលចូលក្នុងឆ្នាំងកូអោយសព្វរួចដាក់ខ្ទិះដូងចូលកូអោយសព្វនិងពុះ(បើកភ្លើងតិចៗ)  ទុកមួយអន្លើ។
  2. ដាក់ទឹកក្នុងឆ្នាំង ដាំអោយក្តៅ រួចដាក់អង្ករដំណើបចូលដាំអោយរីក សឹមដាក់ស្ករ ចូលកូអោយសព្វ រួចដាក់មៀនចូលកូអោយសព្វ ទុកប្រហែល១នាទីជាការស្រេច៕
Facebook Comments

error: Content is protected !!