នំស្នូលដូងស្ករត្នោត

នៅថ្ងៃនេះ​ សូម​​បង្ហាញពី​វិធី​ធ្វើនំ​តាម​បែប​ថៃវិញម្តងគឺ នំស្នូល​ដូង​ជាមួយ​ស្ករត្នោត។ ចង់​ដឹង​​ថា​នំ​មួយ​ប្រភេទ​នេះ​ត្រូវធ្វើ​យ៉ាងណា​​ខ្លះ សូម​អនុ​វត្ត​ទាំង​អស់​គ្នា​​ដូច​ខាង​ក្រោម៖
 គ្រឿងផ្សំ៖
  • – ម្សៅអង្ករដំណើប ១៥០ក្រាម
  • – ខ្ទិះដូង ១៤០ក្រាម
  • -​ សាច់ដូង​កោស​ធ្វើស្នូល ៣០០ក្រាម, ២០០ក្រាមទុក​ដាក់​ខាងក្រៅ  
  • – ស្ករត្នោត ២០០ក្រាម
  • – ទឹក ៣ស្លាបព្រាបាយបាយ
  • – អំបិល កន្លះស្លាព្រាកាហ្វេ
វិធីធ្វើ៖​
  1. មុន​ដំ​បូង​​​យកសាច់​ដូង​កោស​ ៣០០​ក្រាម​មក​​លាយ​ជា​មួយ​អំបិល​ឲ្យ​បាន​សព្វ។
  2.  យក​ស្ករត្នោត​ដាក់​ចូល​ក្នុង​ឆ្នាំង​ ដាក់​ទឹក​ចូល​(សម្រាប់​ស្ករដុំ) រួច​ហើយ​កូរ​វា​រហូត​ទាល់​តែ​​ស្ករ​ឡើង​ជើង​អង្រ្កង ឬស្ករឡើងស្អិត។
  3. ដាក់​សាច់​ដូង​ចូល​កូរ​វា​ជា​មួយ​ស្ករ​រហូត​ឲ្យ​ស្ករ និង​សាច់​ដូង​ស្អិត​ជាប់​ជា​មួយ​គ្នា​ ហើយ​ដាច់​ទឹក​ស្ករទើប​ដួស​វា​ទុក​ឲ្យ​ត្រ​ជាក់​។
  4. បន្ទាប់​ពី​​ត្រ​ជាក់​ហើយ​យក​វា​មក​ធ្វើ​ជា​ដុំ​មូលៗ (​ធ្វើ​ស្នូល​នំ)​ តូច​ល្មម​តាម​ដែល​ចូល​ចិត្តធ្វើ​រហូ​ត​ទាល់​តែ​អស់​​។
  5. យក​ម្សៅ​អង្ករ​ដំណើប​មក​លាយ​ជា​មួយ​ខ្ទិះ​ដូង​ ​កូរ​វា​​​ឲ្យ​ទៅ​ជា​ម្សៅ​​រួច​នួត​វាស្មាន​មើល​​​​ដែល​​ល្មម​អាច​យក​មក​​ខ្ចប់​ធ្វើ​នំបាន។
  6. យក​ម្សៅ​​ម្តង​​ ១ដុំ​​ (​លៃ​ឲ្យ​សំជា​មួយ​ស្នូល) ​ធ្វើ​ឲ្យ​សំ​ប៉ែត​​រួច​ក៏យក​ស្នូល​ដែល​បាន​ធ្វើ​ទុក​មក​ដាក់ចូល​​ហើយ​ខ្ចប់​វា​ធ្វើ​ជា​រាង​មូល​។
  7. បន្ទាប់​មក​យក​វា​មក​ដាក់​​ចូល​ក្នុង​ទឹក​ដែល​កំពុង​ដាំ​ពុះ បន្ទាប់​មក​ទៀត​ទុក​វា​ឲ្យ​ឆ្អិន​​រួច​ស្រង់​យក​មកដាក់​​ជា​មួយ​សាច់ដូង​កោស​ពេល​នោះ​អាច​ញ៉ាំបាន​ហើយ។

ប្រភព៖ ខ្មែរប្រពៃ

Facebook Comments

error: Content is protected !!