សង់ខ្យាត្រាវ និង សង់ខ្យាល្ពៅ

សង់ខ្យា២រសជាតិ(រសជាតិត្រានិង ល្ពៅ)

គ្រឿងផ្សំ :

  • ត្រាវ ២ខាំ
  • ល្ពៅ២ខាំ ឬ២ខាំកន្លះ (កាត់ជាចំណិតតូចៗ និង ឈូសខ្លះ)
  • ពងមាន់៤ គ្រាប់
  • ពងទា ៤ គ្រាប់
  • ខ្ទិះដូង ៤ ឬ ៥ខាំ យកខ្ទិះដើម
  • ស្ករត្នោត២ខាំ
  • ស្ករសកន្លះខាំ
  • អំបិល១ចឹប
  • ស្លឹកតើយ
  • ដូងកោសជាសសៃ

វិធីធ្វើ

  1.  យកចានដែក គោះពងមាន់ ពងទា ចូលគ្នា ចាក់ខ្ទិះដូង ដាក់ស្ករត្នោត ដាក់ស្ករស អំបិល ស្លឹកតើយ ។
  2. ហើយច្របាច់ចូលគ្នាអោយសព្វ ចាក់ចូលកន្ត្រង ត្រងវា និងត្រងស្បៃម្ដងទៀត អោយអស់កាកនឹងពពុះ។
  3. រួចយកចាក់ដាក់ចានដែក១ទៀត រៀបល្ពៅនិងត្រាវ ម្នាក់១ជំហៀង ហើយយកទៅចំហុយ រយះពេល៣០ ទៅ៤០នាទី ពេលឆ្អិន កាត់កង់ៗ រោយសសៃដូងពីលើ ជាកាស្រេច ៕

By Sakorak Thonn

Facebook Comments

error: Content is protected !!