Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ការ៉េមដំឡូងពណ៌ស្វាយ

គ្រឿងផ្សំ:

  • ដំឡូងពណ៌ស្វាយ 230g ដំឡូងផ្អែម
  • 350g ទឹកដោះគោស្រស់
  • 150g ទឹកដោះគោខាប់ផ្អែម
  • ខ្ទះដូង 110g
  • 3 ស៊ុតក្រហម

វិធីធ្វើ:

  1. ចំហុយឬដុតដំឡូងឲ្យឆ្អិន, បកសំបកហើយយកទៅកិន 150gទឹកដោះគោស្រស់និងខ្ទិះដូង។
  2. ទឹកដោះគោស្រស់200ក្រាម នៅសល់ដាក់ដាំជាមួយទឹកដោះគោខាប់ រហូតទឹកដោះគោរលាយ។
  3. វាយស៊ុតក្រហមឲ្យសព្វ ពេលទឹកដោះគេាពុះតិចៗយកមកចាក់ចូលចានស៊ុតដៃ១ចាក់ដៃ១កូររហូតអស់
  4. រួចចាក់ត្រឡប់ស៊ុតនិងទឹកដោះគេាចូលឆ្នាំងវិញបើកភ្លើងតិចៗកូរឲ្យខាប់តិច។
  5. លាយល្បាយនិងដំឡូងបញ្ចូលគ្នាឲ្យសព្វទុកឲ្យត្រជាក់ចាំដាក់ចូលទូរទឹកកក។
  6. ជូនពរអ្នកទាំងអស់គ្នាទទួលបានជោគជ័យ!

ចំណាំ: អ្នកត្រូវយកចេញមកហើយប្រើស្លាបព្រាច្របល់វារៀងរាល់ 2 ម៉ោង 1 ដង វានិងធ្វើឲ្យការ៉េមរបស់អ្នកម៉ត និង ទន់ល្អ.

Facebook Comments

error: Content is protected !!