Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ទឹកខ្ទិះស្លឹកតយជ្រលក់នំប៉័ង

គ្រឿងផ្សំ
– ទឹកស្លឹកតយ ១ ចានចង្កឹះ
– ខ្ទិះដូង ១ ចានចង្កឹះ
– ទឹកដោះគោខាប់ ២ ស្លាបព្រាបាយ
ស្ករស ២ ស្លាបព្រាបាយ
– ទឹកដោះគោឆៅ កន្លះចានចង្កឹះ
– ម្សៅឆា ១ ស្លាបព្រាបាយ
– អំបិល ១ ចុងស្លាបព្រាកាហ្វេ
– នំប៉័ង
របៀបធ្វើ៖
១. យកទឹកស្លឹកតយ ខ្ទិះដូង ទឹកដោះគោឆៅលាយចូលគ្នាកូរឲ្យសព្វយក ដាំអោយពុះ
២. ក្រោយមកដាក់ ស្ករស អំបិល នឹងទឹកដោះគោខាប់ចូលកូរហូតទាល់តែឆ្អិន ដាក់ម្សៅឆាកូររហូតដល់ខាប់លើចុះ កាត់នំប៉័ងរៀបដាក់ចាន ពេលញាំុជ្រលក់នំប៉័ងនឹងខ្ទិះដូងស្លឹកតើយជាការស្រេច ៕

Facebook Comments

error: Content is protected !!