បង្អែម​ ចិន ផ្អែម​ត្រជាក់​និង​បំប៉ន​រាង​កាយ​

​អាកាស​ធាតុ​ក្នុង​ ហេមន្ដរ​ដូវ​ពិបាក​ទ្រាំ​ណាស់​ បង្អែម​ចិន​ត្រជាក់​ស្រេប​មួយ​ចាន​ នា​ពេល​ល្ងាច​សម្រាក​ពី​ការងារ ធានាថា​អារម្មណ៍​អ្នក​នឹង​ស្រស់​ស្រាយ ស្រួល​កាយ​សប្បាយចិត្ដ ​ត្រៀម​ខ្លួន​ដើម្បី​ជោគជ័យ​ក្នុង​ថ្ងៃ​ស្អែក។

ក-គ្រឿង​ផ្សំ

  • គ្រាប់​ឈូក​ស្ងួត​១ខាំ
  • មៀន​ពន្លោះ​យក​តែសាច់ ០,៥ខាំ
  • ទំពាំងបាយ​ជូរ​ក្រៀម១ខាំ
  • ពុទ្រាចិន​១ខាំ
  • ម្សៅ​ចាវហួយស ១ស្លាបព្រា
  • ស្ករ ២​ខាំ។

ខ-របៀបធ្វើ

  1. – គ្រាប់​ឈូក​យក​ទៅ​ស្ងោរ​ រៀប​ទន់​សាច់​ដួស​ចេញ​ទូក​ឱ្យ​ស្រក់​ទឹក​អស់។
  2. – បើមៀនស្រស់​មិន​បាច់​ត្រាំ តែ​បើ​មៀន​ក្រៀម​ មៀន​ចិន អាច​ត្រាំទឹក​ក្ដៅ​ឧណ្ហៗឱ្យ​រីក​ល្អ​
  3. – ទំពាំង​បាយ​ជូរ​ក្រៀម​លាង​ទឹក​មួយសា​ឱ្យ​ជ្រុះ​ខ្សាច់​និង​ធូលី
  4. – ពុទ្រាចិន​លាង​ទឹក​មួយ​សា ត្រាំក្នុង​ទឹកក្ដៅ
  5. – កូរម្សៅ​ចាវ​ហួយ​ ធ្វើ​ចាវ​ហួយ​ដោយ​កុំ​ដាក់​ស្ករ
  6. – ដាក់​មួយ​ផ្សេង​ទៀត​ដាំ​ទឹក​ឱ្យ​ពុះ​ដាក់​ស្ករ​ចូល​ ហើយ​កុំ​ទុក​យូរ​ពេក​ក្រែង​ខ្លោច​ ធ្វើ​ឱ្យបង្អែម​ល្វីង​ ហើយ​លៃ​យ៉ាង​ណាល្មម​មាត់។​
  7. – ដាំ​ទឹក​ស្ករ​ ដល់​ពុះ​ដាក់​គ្រាប់​ឈូក​ចូល មៀន​ ទំពាំង​បាយជូ​រ​និង​ ពុទ្រាចិន និង​បង់​អំបិល​មួយច្រិប បើក​ភ្លើង​តូច ​ទុក​ឱ្យ​ទឹក​ស្ករ​ជ្រាប​ សព្វ​គ្រាប់​ធញ្ញជាតិ​ហើយ​ភ្លក្សល្មមមាត់ លើកចុះ។
  8. – កាត់​ចាវ​ហួយ​ជា​បន្ទះ​ស្ដើង​ៗ ដាក់​ចូល​បន្ថែម​ ហើយ​ទុក​ក្នុង​ថត​ត្រជាក់​ទូរទឹកកក​ ឬ​ដាក់​ទឹកកក​ថែម​ពីលើ។ បង្អែម​មួយ​នេះ​ល្អ​ណាស់​សម្រាប់​សុខភាព ពីព្រោះ​វា​ជួយ​បំប៉ន​រាងកាយ​និង​ធ្វើ​ឱ្យ​អារម្មណ៍​ភ្លឺ​ស្វាង​ល្អ។
Facebook Comments

error: Content is protected !!