បង្អែមចាប់ឆាយ

គ្រឿងផ្សំ

  • សណ្ដែកបាយ ១កំប៉ុងស្ទើរ
  • ខ្ទិះដូង កន្លះគីឡូ ខ្ទិះចុង ខ្ទិះដើម
  • ល្ពៅ ត្រាវ ដំឡូងជ្វា (៨ខាំ)
  • ដូងខ្ចី១កោសសាច់បាន
  • សណ្ដែកដី លីងឬស្ងោរអោយផុយ
  • គ្រាប់សាគូ១ខាំ ធ្មេញរណាកន្លះខាំ
  • ត្រចៀកកណ្ដុរ
  • ស្លឹកតយ
  • ស្ករស , អំបិល

វិធីធ្វើ

  1. ដាក់ត្រាំសណ្ដែកបាយ១ម៉ោង រួចលាងទឹកអោយស្អាត
  2. ដាក់ដាំទឹកខ្ទិះចុងកន្លះឆ្នាំងអោយពុះ ដាក់សណ្ដែកបាយចូល ១ពុះ ដាក់ស្លឹកតយហើយដាក់ល្ពៅ ត្រាវ ដំឡូងចូល ចាប់ផ្ដើមបន្ថយភ្លើងតិចៗ
  3. លីងសណ្ដែកដី អោយឆ្អិនប្រើភ្លើងតិចៗ បង់សណ្ដែកដីចូលរួចទើបដាក់សាគូនិង ធ្មេញរណាចូល បន្ទាប់មកដាក់ដូងកោស ១ពុះ ដាក់ស្ករសតាមចំនូលចិត្តយើង និងអំបិល១ចិបចូល កូរអោយរលាយស្ករស ទើបដាក់ត្រចៀកកណ្ដុរ ចុងក្រោយបន្ថែមខ្ទិះដូងដើម កូរអោយសព្វ ភ្លក់មើលផ្អែមតាមចំនូលចិត្ត ៕

វិធី១ទៀតយើងអាចស្ងោរសណ្ដែកដីអោយផុយសិនចាំយកមកបង់ចូលបង្អែមក៏ឆ្ងាញ់ម្យ៉ាងដែរ
By Sakorak Thonn

Facebook Comments

error: Content is protected !!