នំបុ័ង

គ្រឿងផ្សំ

  • ម្សៅមី ២កំប៉ុង
  • ម្សៅដំបែ ឬ ម្សៅហើម ១ស្លាបព្រាបាយ
  • ទឹកដោះគោឆៅ ១កំប៉ុង
  • ស្ករ ២ស្លាបព្រាកាហ្វេ
  • ប្រេងចៀន ១ស្លាបព្រា
  • អំបិល ចុងស្លាបព្រាកាហ្វេ

របៀបធ្វើ

  1. កំដៅទឹកដោះគោ រួចចាក់ស្ករ អំបិល ប្រេងចៀន និង មេដំបែចូល លាយអោយសព្វ។
  2. បន្ទាប់មកចាក់ម្សៅចូល លាយរហូត ដល់ស្អិតរមួត កើតជាដុំមូលមួយដុំ។
  3. យកដុំម្សៅគ្របទុកចោល ប្រហែល ១៥នាទី។
  4. យកម្សៅ បែងជាពីរដុំ ច្របាច់ពូតជារាង មូល ពងក្រពើ ឬ ទ្រវែង រួចយកកំាបិតឆូតមុខលើ មួយឆ្នូត ពីរ សម្រាប់លំអនំ។
  5. តម្រៀបម្សៅដែលលុញហើយ ទៅលើថាស ទុកចោល ប្រហែល ៣០នាទី។
  6. កំដៅឡចង្រ្កាន អោយក្តៅ កម្រិត ៣៧៥អង្សា ហ្វារិនហៃ ឬ ១៩០អង្សាសេ។
  7. ដាក់ថាសនំចូលឡ ដុតចំនួន ៤០នាទី។
  8. បើមិនចង់អោយខ្លោចមុខលើ សូមយក បន្ទះអាលុយមីញ៉ូម បត់ដាក់ពីលើនំ នៅពេលដុតបាន ៣០នាទី បន្ទាប់មក ទើបដុតបន្ត ចំនួន ១០នាទីទៀត ដើម្បីអោយនំប៉ាំង ឆ្អិនសព្វ។
  9. ពេលឆ្អិន អាចបរិភោគលេងធម្មតា ឬ ជាមួយទឹកស៊ុប ការី សម្លខ្ទិះ ណាតាំង កាពិឃិញ ត្រីខ ទឹកដោះគោផ្អែម ជាដើម។
Facebook Comments

error: Content is protected !!