Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

នំបាណាណាផែនខេឃ៍

គ្រឿងផ្សំ

  • ចេកអំបូងទុំហាន់ស្ដើងៗ២ ទៅ៤ផ្លែ
  • ស៊ុតមាន់ ២គ្រាប់
  • ទឹកដោះគោស្រស់ ៣៥០មល
  • អំបិល ១/២ស្លាបព្រាកាហ្វេ
  • ប្រេងឆា ២ស្លាបព្រាបាយ
  • ប័រសាប ២ស្លាបព្រាបាយ
  • ម្សៅស្ករ ២ស្លាបព្រាបាយ
  • ទឹកឃ្មុំ ២ស្លាបព្រាបាយ

គ្រឿងផ្សំA

  • ម្សៅនំខេឃ៍ ១០០ក្រាម
  • ម្សៅនំប័ុង ១០០ក្រាម
  • ម្សៅ baking powder ២ស្លាបព្រាកាហ្វេ
  • ម្សៅbaking soda ១/២ស្លាបព្រាកាហ្វេ
  • ម្សៅស្ករ ៣ស្លាបព្រាបាយ

វិធីធ្វើ

  1. គ្រឿងផ្សំAរែងចូលគ្នាអោយសព្វ ទុកដោយឡែកសិន
  2. យកប័រ អំបិល និងស៊ុតវាយចូលគ្នាអោយសព្វ ហើយចាក់ទឹកដោះគោចូលបណ្ដើកូរបណ្ដើរ។
  3. បន្ទាប់មកយកម្សៅរែងដាក់ចូលកូរឲសព្វម្ដងទៀត
  4. ហើយយកចេកដែលបានហាន់មកច្របល់ជាមួយបន្ថែមទៀត
  5. ដាក់ខ្ទះចាក់ប្រេងឆា ចាក់ម្សៅចៀនឲឆ្អិនទាំងសងខាង ក្នុងមួយបន្ទះចំនួន១វែក ដោយបិទគម្របអោយជិតទើបលាបទឹកឃ្មុំ និងរោយម្សៅស្ករបន្ថែមពីលើ ទុកជាការស្រេច។
Facebook Comments

error: Content is protected !!