Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ចេកខ្ទិះចំណិត

គ្រឿងផ្សំ

  • ចេកណាំវ៉ាស្រគាលនៅរឹង១ស្និត
  • គ្រាប់សាគូ ១ខាំកន្លះ ត្រាំទឹកអោយរីក
  • ខ្ទិះដូងកន្លះគីឡូ (ខ្ទិះដើម២ខាំ និងខ្ទិះចុងថែមទឹកអោយគ្រប់៧ខាំ)
  • ស្កស ២ខាំ
  • អំបិលបន្តិច
  • ល្ងស លីងរួច
  1. វិធីធ្វើ
  2. បកចេករួចដាក់ត្រាំទឹក បន្ថែមអំបិលបន្តិច អោយចេញជរ័ចេក ប្រហែល៣នាទី ស្រង់ចេញយកដាក់ស្ងោរ
  3. ដាក់ដាំទឹកកន្លះឆ្នាំងដាក់ទឹកអោយលេចចេក ដាក់អំបិល១ចឹប ស្ងោររំងាស់៣០នាទីអោយរីងទឹក ប្រើភ្លើងល្មម
  4. យកខ្ទិះចុងដាំអោយពុះ ស្រង់សាគូដាក់ចូល ដាក់អំបិលបន្តិច ស្ករស និងដាក់ស្លឹកតយ រំងាស់រហូតគ្រាប់សាគូឆ្អិនដាក់ខ្ទិះដើមចូលឆ្នាំង ដាំអោយពុះ ដាក់អំបិលបន្តិច ដាក់ម្សៅឆាលាយទឹកចូល កូរវាអោយពុះបិទភ្លើង
  5. ហាន់ចេកជាបន្ទះ ឬចំណិត តាមចំនូល រួចស្រោចទឹកសាគូពីលើ បន្ថែមខ្ទិះដូង និងល្ងស ពីលើ ជាការស្រេច៕
Facebook Comments

error: Content is protected !!