Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ចេកឆាប

គ្រឿងផ្សំ

  • ចេកណាំវ៉ាខ្ចីផ្លែធំ ៣០ចេក
  • ស្ករស ១គក
  • ប្រេងឆា កន្លះគីឡូ

វិធីធ្វើ

  1. បកសំបកចេក ហាន់តាមបណ្តោយស្តើងធំៗ រៀបដាក់ចង្អេរ ហាលលថ្ងៃប្រហែល២ម៉ោង។
  2. ដាក់ខ្ទះ ចាក់ប្រេងឆា ប្រេងក្តៅ យកចេកដាក់បំពងអោយឡើងលឿងស្រួយ ដូចដាក់កញ្ច្រែងទុកអោយស្រស់ប្រេង។
  3. យកខ្ទះស្ពាន់ដាក់ដាំ ចាក់់ស្ករសកូអោយពុះ ចាក់ចេកដែលបង់ខ្លាញ់់នោះចូលទៅ ចាក់ចូលតិចៗ កូអោយចេកចូលស្ករអោយសព្វ ដួសឡើងដាក់ចានដែក ទុកអោយស្ងួតល្អទើបដាក់ដបកែវ។
Facebook Comments

error: Content is protected !!