Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

នំអាកោត្នោត

គ្រឿងផ្សំ‬‬

  • ស្លឹកចេក
  • ទឹកខ្ទិះដូង 1 ពែង
  • ត្នោតទុំ 2 ផ្លែ
  • ស្ករត្នោត 2 ពែង
  • ម្សៅអង្ករ 5 ពែង
  • អំបិល 2 ស្លាបព្រាកាហ្វេ
  • ទឹក 9 ពែង
  • ម្សៅមេនំបុ័ង
  • ដូងក្រឡុកទឹកមួយផ្លែ (កោសវាជាសរសៃៗ)

វិធីធ្វើ‬‬

  1. អ្នកត្រូវត្រាំអង្ករពីល្ងាចទុកនៅថ្ងៃបន្ទាប់អ្នកគួរតែលាងអង្ករឲ្យស្អាត។
  2. ប្រើកូនកាំបិតមកឆ្កិះសំបកត្នោតចេញឲ្យអស់ ហែកត្នោតជាពីររួចយកទៅ ប្របាច់ក្នុង ទឹកធម្មតាដើម្បីឲ្យចេញពណ៌ ក្លិន ព្រមទាំងរសជាតិត្នោត បន្ទាប់មកចាក់វាចូលទៅក្នុងកន្ត្រងមួយ ធ្វើការច្រោះឲ្យស្អាតមិនត្រូវឲ្យមានសសៃៗឡើយ។ បន្ទាប់មក ចាក់ទឹកដែលបានត្រងនោះចូលទៅក្នុងអង្ករដែលបានត្រាំ និងលាងសម្អាតរួចរាល់ ។
  3. បន្ទាប់ពីចាក់ទឹកត្នោតនោះចូលទៅក្នុងអង្កររួចហើយ សូមយកអង្ករនោះមកកិនឲ្យម៉ដ្ឋ រួចបន្ថែមស្ករត្នោត អំបិល ទឹកខ្ទិះដូង និងម្សៅមេនំបុ័ងចូលហើយកូរឲ្យសព្វ ។
  4. រៀបចំធ្វើកន្ទោងដែលធ្វើពីស្លឹកចេក។
  5. បន្ទាប់មកទៀត ចាក់ម្សៅចូលទៅក្នុងកន្ទោងដែលបានរៀបទុកនោះរហូតដល់អស់ម្សៅ រួចយកទៅដាក់ចំហុយរយៈពេលប្រហែល ១៥នាទី (រង់ចាំរហូតដល់នំឆ្អិនក្លាយជាអាកោ រួចកោសដូងរោយពីលើជាការស្រេច ៕
Facebook Comments

error: Content is protected !!