ទឹកបណ្តែតផ្កា ឬទឹកអប់ផ្កាសំរាប់ធ្វើនំ

ទឹកបណ្តែតផ្កាច្រើនតែផ្កាម្លិះ ជាការនិយមទូទៅ គេច្រើនធ្វើទឹកអប់ផ្កាទុកនៅពេលល្ងាច ដើម្បីគេធ្វើនំនៅពេលព្រឹកឡើង។គេយកទឹកបណ្តែតផ្កាទៅប្រើសម្រាប់ពូតខ្ទិះ ឬលាយធ្វើទឹកស្កររំងាស់។ វិធីធ្វើ ផ្កាម្លិះបេះទងចេញ លាងទឹកអោយស្រាលដៃបំផុត។ដាំទឹកអោយពុះហើយចាក់ចូលអោយត្រជាំក់ គ្របអោយជិតល្អៗ។គេដាក់ផ្កាបណ្តែតម្ដងមួយៗ ហើយគ្របអោយជិតពេញមួយយប់់។គេប្រើផ្តិលធំក៏បានក្នុងកការធ្វើនេះ។

Read more

ចេកឆាប

គ្រឿងផ្សំ ចេកណាំវ៉ាខ្ចីផ្លែធំ ៣០ចេក ស្ករស ១គក ប្រេងឆា កន្លះគីឡូ វិធីធ្វើ បកសំបកចេក ហាន់តាមបណ្តោយស្តើងធំៗ រៀបដាក់ចង្អេរ ហាលលថ្ងៃប្រហែល២ម៉ោង។ ដាក់ខ្ទះ ចាក់ប្រេងឆា ប្រេងក្តៅ យកចេកដាក់បំពងអោយឡើងលឿងស្រួយ ដូចដាក់កញ្ច្រែងទុកអោយស្រស់ប្រេង។ យកខ្ទះស្ពាន់ដាក់ដាំ ចាក់់ស្ករសកូអោយពុះ ចាក់ចេកដែលបង់ខ្លាញ់់នោះចូលទៅ

Read more

ទឹកត្រីកោះកុង

ខ្ញុំចេះធ្វើពីប៉ាៗតាំងពីតូចមកគាត់តែងប្រាប់ជារឿយៗថាទឹកត្រីកោះកុងពិតគឺអត់ប្រើទឹកត្រីទេប៉ាធ្លាប់ធ្វើការរកសីុនៅកោះកុងកំពុងសោមនិងថៃដូច្នេះគាត់ជំនាញធ្វើទឹកត្រីនេះណាស់មិនថាញាំុជាមួយគ្រឿងសមុទ្រ,ធ្វើភ្លានឹងធ្វើម្ហូបជាច្រើនសុទ្ធតែអាចយកវាមកធ្វើគ្រឿងផ្សំបាន។ គ្រឿងផ្សំ ខ្ទឹមស ម្ទេស ស្ករស អំបិល រឺអំបិលខ្នរ (រសជាតិមាន់) ម្សៅស៊ុប ក្រូចឆ្មា របៀបធ្វើ ដាក់បុកខ្ទឹមសមិនបាច់បកសំបកបុកខ្ទឹមសអោយបែកតិចៗទើបងាយស្រួលយកសំបកចេញធ្វើបែបនេះចំនេញពេលច្រើន។ យកសំបកចេញអស់ បុកម្ទេសលាយគ្នាតិចៗបន្ទាប់មកដាក់ស្ករសចូលដើម្បីកាត់បន្ថយកុំអោយខ្ទៀតនិងមិនក្រហាយដៃ វាជួយអោយខ្ទឹមនិងម្ទេសម៉ត់ល្អនិងធ្វើអោយទឹកត្រីចូលជាតិល្អនិងនៅខាប់បិុៗ។ ក្រោយពេលម៉ត់ល្អហើយចាប់ផ្តើមដាក់អំបិលនិងម្សៅស៊ុបចូលញ៉ុមៗអោយចូលល្អហើយច្របាច់ក្រូចឆ្មាចូលគ្នាក្នុងត្បាល់បុកញ៉ុមវាអោយចូលជាតិគ្នាល្អ អាចដាក់ទឹកក្តៅដាំពុះចូលបន្តិចប្រសិនបើវាខាប់ពេក។ បន្ទាប់មកភ្លក់វា និងថែមថយគ្រឿងតាមក្រោយតាមការចូលចិត្ត ។

Read more

ស៊ុបសសៃកែង

គ្រឿង​ផ្សំ៖ ឆ្អឹង​គោ​កាប់​ដុំៗ សាច់​គោ សរសៃ​គោ​កាត់​ជា​ដុំ​តូចៗ ទឹក​ត្រី ម្សៅ​ស៊ុប អំបិល ទឹក ខ្ទឹម​ស​ចិញ្រ្ចាំ ខ្ទឹម​បារាំង ប្រេង​ឆា ស្លឹក​គុយឆាយ វិធី​ចម្អិន៖  រម្ងាស់​សរសៃ​គោ​ប្រហែល​ជា 30 ទៅ 60 នាទី ដើម្បី​ឱ្យ​វា​ផុយ ហើយ​ទុក​មួយ​ឡែក

Read more

នំកាឆាយ

គ្រឿងផ្សំ  ម្សៅអង្ករ ៤០០ក្រាម   ម្សៅ ដំឡូងមី ៧០០ក្រាម ទឹក ៧០០មីលីលីត្រ ទឹកស៊ុបមាន់ ១ចានគោម អំបិល ១ស្លាបព្រាកាហ្វេ ស្ករស ៤ស្លាបព្រាបាយ ប្រេងឆា ៦ស្លាបព្រាបាយ ស្លឹកកាឆាយ ១គីឡូហាន់តូចៗល្មម ម្សៅស៊ុប កន្លះស្លាបព្រាបាយ

Read more

ទឹកសណ្តែកស

គ្រឿង​ផ្សំ សណ្តែក​សៀង២០០ក្រាម ស្ករស២៥០ក្រាម អំបិល​​មួយ​ចុង​ស្លាព្រាកាហ្វេ ទឹក​ធម្មតា១៥០០០មីលីលីត   វិធីធ្វើ   ដំបូងអ្នក​ត្រូវ​ចាក់​សណ្តែក​ចូល​ទៅ​ក្នុង​ចាន​មួយ​ បន្ទាប់​មកធ្វើ​ការ​លាង​សម្អាតនឹង​ដាក់​ត្រាំ​វា​ទុក​​រយះ​ពេល​៨ម៉ោង​ទៅ​មួយ​យប់​ក៏​បាន​។បន្ទាប់​ពី​រង​ចាំ​កា​ត្រាំ​ទុក​អស់​រយៈ​ពេល​មួយ​​យប់​​មក ​ឃើញ​ថា​សណ្តែក​របស់​អ្នក​រីក​បាន​ល្អ​​ ដូច​នេះ​អ្នក​ត្រូវ​ធ្វើ​ការ​ញី​យក​សម្បក​នឹង​លាង​​វា​ឲ្យ​បាន​ស្អាត​នឹង​លាង​ជា​ច្រើន​ទឹក​ដើម្បី​ជ្រះ​សំបក់​ឲ្យ​អស់រួចទុក​មួយ​អន្លើ។ ​ ក្រោយ​ពី​លាង​សម្អាត​រួចមកអ្នក​គួរ​​តែ​​ចាក់​សណ្តែក​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ក្រឡុក​ដោយ​មាន​បន្ថែម​ទឹក​ចំនួន​១៥០០​មីលីលីត​​ចូល​ជា​មួយ​សឹម​​ចាប់​ផ្តើម​ធ្វើការ​ក្រឡុក​វា​ឲ្យ​ម៉ត់។    បន្ទាប់មក​ទៀត​អ្នក​ត្រូវ​ធ្វើ​ការ​​ចាក់​ទឹក​សណ្តែក​ចូល​ទៅ​ក្នុង​ឆ្នាំង​​មួយដោយ​មាន​ដាក់​​ក្រណាត់​ត្រង​កាក​ឲ្យ​បាន​ល្អ​។ ក្រោយ​ពីច្រោះ​យក​កាក​ចេញអ្នក​អាច​ដាក់​ស្ងោ​​​ឲ្យ​ទឹក​សណ្តែក​ពុះសឹម​ដាក់​ស្ករនិង​អំបិលមួយ​ចុង​ស្លាព្រា​កាហ្វេ​(នៅក្នុង​ពេល​ដាក់​ស្ងោ នោះ​អ្នក​ត្រូវ​​ធ្វើ​ការ​ដង​យក​ពពុះ​ចេញ) ជាការស្រេច។  ប្រសិន​បើ​អ្នក​ធ្វើ​សម្រាប់​ញាំនៅ​ផ្ទះដែល​មាន​សមាជិក​ខ្លះ​ចូលចិត្ត​ផ្អែម​ហើយ​​ខ្លះ​ទៀត​មិន​ចូល​ចិត្ត​ផ្អែម​ដូច​នេះអ្នក​​​បន្ថែម​​ស្ករ​នៅ​ពេល​ញាំក៏​បាន​។

Read more

ឆាផ្សិតតៅហ៊ូ

គ្រឿងផ្សំ: តៅហ៊ូ ២ដុំ ការ៉ុត ហាន់ជាចំណិតៗ ១មើម ប្រេងឆាយ៉ុក ១ស្លាបព្រាបាយ ខាត់ណា ស្រុសឱ្យឆ្អិន ១០ទង ប្រេងខ្យង ២ស្លាបព្រាកាហ្វេ ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាកាហ្វេ ផ្សិតចំបើង ត្រាំទឹកឱ្យទន់ រួចហាន់ ៦ផ្កា ម្រេចម៉ដ្ឋ

Read more

បង្អែមលតស្លឹកតើយ

គ្រឿងផ្សំ ម្សៅអង្ករ ២០០ក្រាម ទឹកស្លឹកតយ ៥០០មីលីលីត្រ អំបិល កន្លះស្លាបព្រាកាហ្វេ ទឹក ៦០០មីលីលីត្រ ខ្ទិះដូង ៤០០មីលីលីត្រ ស្ករត្នោត ៤០០ក្រាម (ស្ករដុំ) ល័ក្ខពណ៌បៃតង ២-៣តក់ (ដាក់ឬមិនដាក់តាមចំណូលចិត្ត) ដាក់នៅពេលលាយទឹកជាមួយម្សៅ ម្សៅពោត ១ស្លាបព្រាបាយកន្លះ

Read more

សារ៉ាយត្នោតទុំ

គ្រឿងផ្សំ ត្នោតទុំ ១ផ្លែ ទឹក ១ចានធំ កំបោពណ៍ស ស្កសរ ទឹកដោះគោខាប់ ទឹកកក វិធីធ្វើ យកត្នោត១ផ្លែបកសំបកចេញ យកទៅច្របាច់ជាមួយទឹក ច្របាច់រហួតអស់ជាតិសាច់ ។ បន្ទាប់មកយកគ្រាប់ និងសរសៃចេញ ហើយយកទៅត្រងនឹងស្បៃច្រើនជាន់ ត្រងច្រោះយកតែទឹកថ្លា សាច់ទុកធ្វើនំ។ បន្ទាប់មកយកកំបោល្មមលាយជាមួយទឹកមួយកូនចានចង្កឹះ

Read more

ស្រកានាគក្រឡុក

គ្រឿងផ្សំ ផ្លែស្រកានាគ ពណ៌ក្រហម ហាន់ជាចំណិតៗ ១០០ក្រាម ទឹកស៊ីរ៉ូ ពណ៌ក្រហម ១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ ទឹកកកដុំតូចៗ ឬទឹកកកឈូស ១ចានចង្កឹះ វិធីក្រឡុក ចាក់ទឹកកកផ្លែស្រកានាគ ទឹកស៊ីរ៉ូ និងទឹកក្រូចឆ្មារ​​ចូលទៅក្នុងម៉ាស៊ីនក្រឡុក កិនឱ្យទាល់តែម៉ដ្ឋខាប់ជាសាច់មួយ។ ចាក់ដាក់កែវនិងតុបតែងឱ្យស្អាជាការស្រេច។

Read more
Page 13 of 24
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24
error: Content is protected !!